ស្រីស្អាតម្នាក់ កំពុងបើកឡានសុខៗ ស្រាប់តែបែកកង់ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យរបួសបាក់ភ្លៅ

0

ភ្នំពេញ៖ ស្រី្តម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ខណៈពេលបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុរថយន្តបានបែកកង់ បណ្តាលឱ្យក្រឡាប់ធ្លាក់ពីលើផ្លូវ និងបណ្តាលឲ្យអ្នកបើកបររងរបួសបាក់ភ្លៅខាងស្តាំ ហេតុការណ៍នេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។

យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលចរាចរណ៍ស្រុកបាកាន បានឲ្យដឹងថា បើកបររថយន្តមានឈ្មោះ សួន សុភាព ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រងរបួសបាក់ភ្លៅខាងស្តាំ) បើកបររថយន្តម៉ាក Lexus NX 200T ពណ៏ស ពាក់ផ្លាកលេខ ភ្នំពេញ ២BD-១៥៦៦ ។

ក្រោយពីមានហេតុការណ៍ កើតឡើងជនរងគ្រោះត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯរថយន្តត្រូវបាន បងប្អូនយកទៅរក្សាទុក ៕