Vincius ធ្វើបានហ៊ែតទ្រីកជួយឲ្យ Spurs ឈ្នះ Marine (Video)

0

Spurs អាចបញ្ចេញគុណភាពរបស់ខ្លួន ជាក់ស្តែងបានច្បាស់ ក្នុងពេលដែលប្រកួតជាមួយនឹងក្រុម មិនមែនលីគអាជីព Marine នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ FA Cup កាលពីយប់មិញ ដោយអាចស៊ុតបានដល់ទៅ៥គ្រាប់ មិនឲ្យក្រុមប្រជែងតដៃរួចឡើយ។

ជ័យជំនះនៅជុំទី៣នេះមានន័យថា Spurs អាចឡើងទៅជុំទី៤បាន និងអរគុណគ្រាប់បាល់ទាំង ៥គ្រាប់ដែលក្នុងនោះ Vinicius ធ្វើបានដល់ទៅ៣គ្រាប់ម្នាក់ឯង នៅនាទីទី២៤នាទីទី៣០ និងនាទី៣៧។ ២គ្រាប់ទៀតរកបានដោយកីឡាករ Lucas Moura នៅនាទីទី៣២និងកីឡាករ Devine នៅនាទីទី៦០៕

យប់មិញនេះផងដែរក្រៅតែពី Spurs យើងក៏អាចមើលឃើញដែរថា Chelsea ដែលយកឈ្នះ Morecambe ហើយ Man City យកឈ្នះ Birmingham ឡើងទៅជុំទី៤នៃ FA Cup ដូចគ្នាដែរ៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖