Home ព័ត៌មានកីឡា AC Milan សម្លឹងឃើញកីឡាកររបស់ Strasbourg ម្នាក់តម្លៃខ្លួន១៥លានអ៊ឺរ៉ូ

AC Milan សម្លឹងឃើញកីឡាកររបស់ Strasbourg ម្នាក់តម្លៃខ្លួន១៥លានអ៊ឺរ៉ូ

0

ក្លឹបយក្សអ៊ីតាលី ដែលកំពុងឈរនៅលេខរៀងទី១ ក្នុងកំពូលតារាងលីគ Serie A នោះត្រូវបានគេដឹងថា បានធ្វើការតាមដានស្ថានភាព របស់កីឡាករខ្សែការពារវ័យ២០ឆ្នាំ ម្នាក់តាំងតែពីរដូវក្តៅមកម្ល៉េះ។

the Goal ដែលបានចេញផ្សាយថា AC Milan នឹងមិនបញ្ចប់ការចង់បានកីឡាករខ្សែការពារ Mohamed Simakan របស់ក្លឹប Strasbourg នោះឡើយ ហើយនឹងបន្តធ្វើការចរចាជាមួយនឹងក្លឹបនេះ ដើម្បីអាចផ្ទេរគាត់មកអ៊ីតាលី ក្នុងតម្លៃខ្លួនដែលគេជឿជាក់ថា មានប្រមាណជា១៥លានអ៊ឺរ៉ូ។

ក្រៅតែពី AC Milan គេក៏បានដឹងដែរថាក្លឹបអាល្លឺម៉ង់ RB Leipzig ក៏មានបំណងប្រាថ្នាចង់បាន Simakan ដូចនេះហើយត្រូវបានគេរំពឹងទុកថា គាត់នឹងក្លាយទៅជាកីឡាករខ្សែការពារថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Strasbourg ជាមិនខាន៕

ប្រែសម្រួល៖ Lee

Previous articleខ្សែប្រយុទ្ធ Liam Millar របស់ Liverpool ត្រៀមចូលរួមជាមួយនឹង Charlton ក្នុងលក្ខខណ្ឌខ្ជីជើង
Next articleសាហាវ! ចាក់សម្លាប់នារីវ័យក្មេងម្នាក់ ស្លាប់ក្នុងថ្លុកឈាមហើយ ប្រើល្បិចមកមើលសព ត្រូវសមត្ថកិច្ចក្របួចជាប់