Home ព័ត៌មានកីឡា ខ្សែប្រយុទ្ធ Liam Millar របស់ Liverpool ត្រៀមចូលរួមជាមួយនឹង Charlton ក្នុងលក្ខខណ្ឌខ្ជីជើង

ខ្សែប្រយុទ្ធ Liam Millar របស់ Liverpool ត្រៀមចូលរួមជាមួយនឹង Charlton ក្នុងលក្ខខណ្ឌខ្ជីជើង

0

កីឡាករខ្សែប្រយុទ្ធកាណាដា​ ដែលមានតួនាទីជាប្រធានក្រុម​ ឈុតក្រោយអាយុ២៣ឆ្នាំរបស់ក្លឹបហង្សក្រហម Liverpool​ និងក៏ធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំ របស់ក្លឹបកាលពីប្រកួតពានរង្វាន់ FA Cup កាលពីខែកុម្ភៈកន្លងទៅនោះត្រូវបាន the Goal អះអាងថានឹងអាចផ្ទេរ ទៅលេងជាមួយនឹងក្លឹបថ្មី ក្នុងលក្ខខណ្ឌខ្ចីជើងជាមិន។

កីឡាករខ្សែប្រយុទ្ធវ័យក្មេង របស់ក្លឹបហង្សក្រហម Liverpool ដែលមានឈ្មោះថា Liam Millar ត្រូវបានគេជឿជាកថា នឹងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចផ្ទេរទៅលេងជាមួយនឹងក្លឹប នៅលីគបន្ទាប់របស់អង់គ្លេស Charlton ក្នុងនាមជាកីឡាករខ្ចីជើង។

គួរឲ្យដឹងដែរថា ការប្រកាសជាផ្លូវការ នឹងធ្វើឡើងជាផ្លូវការនៅឆាប់បំផុតថ្ងៃស្អែកនេះ ហើយព្រមទាំងអាចបង្ហាញខ្លួន ក្នុងការប្រកួតដំបូង នាយប់ថ្ងៃសុក្រនៅពេលដែល Charlton ត្រូវប៉ះប្រកួតជាមួយនឹងក្រុម Accrington Stanley៕

ប្រែសម្រួល៖ Lee

Previous articleIngs ស៊ុត១គ្រាប់តាំងតែពីនាទីទី២ជួយឲ្យ Southampton យកឈ្នះ Liverpool (Video)
Next articleAC Milan សម្លឹងឃើញកីឡាកររបស់ Strasbourg ម្នាក់តម្លៃខ្លួន១៥លានអ៊ឺរ៉ូ