Home ព័ត៌មានកីឡា Ings ស៊ុត១គ្រាប់តាំងតែពីនាទីទី២ជួយឲ្យ Southampton យកឈ្នះ Liverpool (Video)

Ings ស៊ុត១គ្រាប់តាំងតែពីនាទីទី២ជួយឲ្យ Southampton យកឈ្នះ Liverpool (Video)

0

អតីតកីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool កីឡាករ Danny Ings យប់មិញនេះបានក្លាយទៅជាវិរៈបុរសរបស់ក្លឹប Southampton ក្រោយបានក្លាយទៅជាអ្នកស៊ុតបាល់
១គ្រាប់គត់ជួយឲ្យ Southampton យកឈ្នះ Liverpool ក្នុងទឹកដី St.Mary’s។

Liverpool មិនអាចធ្វើបានល្អឡើយ ក្នុងការប្រកួតប៉ុន្មានដងចុងក្រោយនេះ ហើយអាចនឹងរបូតតំណែងកំពូលតារាងអង់គ្លេស ទៅឲ្យបិសាចក្រហម Man UTD ជាមិនខានប្រសិនបើក្រុម
របស់លោក Solskjare អាចយកជ័យជំនះប្រកួតក្រោយបាន។

បិសាចក្រហម Man UTD នឹងមានការប្រកួតជាមួយនឹង Burnley នៅថ្ងៃទី១២ខែមករា មុននឹងធ្វើដំណើរ ទៅជួបគ្នាជាមួយនឹង Liverpool នៅថ្ងៃទី១៧ខែមករា៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖

Previous articleពីថ្ងៃ១-១៥ មករា សាំងធម្មតាតម្លៃ ៣.២០០រៀល ក្នុង១លីត្រ ខណៈម៉ាស៊ូតតម្លៃ ២.៩៥០រៀល ក្នុង១លីត្រ
Next articleខ្សែប្រយុទ្ធ Liam Millar របស់ Liverpool ត្រៀមចូលរួមជាមួយនឹង Charlton ក្នុងលក្ខខណ្ឌខ្ជីជើង