Home ព័ត៌មានកីឡា កីឡាករអេហ្ស៊ីបម្នាក់អះអាងថា Liverpool កំពុងពិចារណាលក់ Salah

កីឡាករអេហ្ស៊ីបម្នាក់អះអាងថា Liverpool កំពុងពិចារណាលក់ Salah

0

ជាព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយ ដែលត្រូវបានចេញផ្សាយដោយ The Goal នៅថ្ងៃនេះដែលក្នុងនោះ វេបសាយនេះបានសរសេរថា តារាឆ្នើមម្នាក់របស់ក្លឹបហង្សក្រហម Liverpool បានកំពុងតែធ្វើការពិចារណា
អំពីអនាគតរបស់ខ្លួន នៅបន្ទាប់ពីចាប់ផ្តើមមានអារម្មណ៍ មិនសប្បាយចិត្តជាមួយនឹង Anfield។

ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា Mohamed Salah បានចាប់ផ្តើមមានអារម្មណ៍មិនសប្បាយចិត្តឡើយជាមួយនឹង Liverpool ហើយក្នុងពេលជាមួយគ្នានេះ ក្លឹបក៏បានទទួលដំណឹងនេះដែរ ហើយក៏ចាប់ផ្តើមធ្វើការពិចារណាក្នុងការលក់ កីឡាករឆ្នើមរូបនេះចេញផងដែរ។

ការអះអាងនេះត្រូវបានធ្វើឡើងផងដែរ ដោយកីឡាករមិត្តរួមក្រុមជម្រើសជាតិរបស់ Salah គឺកីឡាករ Aboutrika ដែលក្នុងនោះគាត់បានបញ្ជាក់ថា មូលហេតុសំខាន់មួយ ដែលនាំឲ្យមានការមិនសប្បាយចិត្តបែបនេះ
គឺដោយសារតែ Salah បានខកខានក្នុងនាមជាប្រធានក្រុមនៃការប្រកួត Champion League ប៉ះនឹងក្រុម FC Midtjylland ព្រមទាំងមូលហេតុសំខាន់ៗ ផ្សេងទៀតមួយចំនួនផងដែរ៕

ប្រែសម្រួល៖ Lee

Previous articleរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត ជាករណីនាំចូល និងមិនមានអ្នកជាសះស្បើយ
Next articleសូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជា នឹងរងឥទ្ធិពលពីព្យុះ ក្រវាញ