Home ព័ត៌មានកីឡា Leao ស៊ុត១គ្រាប់ជាគ្រាប់កំណត់ត្រា និងជួយឲ្យ AC Milan ឈ្នះម្ចាស់ផ្ទះ Sassuolo

Leao ស៊ុត១គ្រាប់ជាគ្រាប់កំណត់ត្រា និងជួយឲ្យ AC Milan ឈ្នះម្ចាស់ផ្ទះ Sassuolo

0

 

កីឡាករវ័យក្មេង Rafael Leao កាលពីយប់មិញ អាចធ្វើបានកំណត់ត្រាដ៏អស្ចារ្យមួយ គឺការស៊ុតបញ្ចូលទីបានលឿនបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់លីគត្រឹមតែវិនាទីទី៦ នៃការប្រកួតជួយឲ្យ AC Milan ក្នុងនាមជាក្រុមភ្ញៀវយកឈ្នះម្ចាស់ផ្ទះ Sassuolo។

ជ័យជំនះ២ទល់នឹង១សមល្មមគ្រប់គ្រាន់ឲ្យ AC Milan យកបាន៣ពិន្ទុថែមទៀតនៅសប្តាហ៍នេះ ។១គ្រាប់ដែលរកបាន Leao នៅនាទីទី១ និង១គ្រាប់ទៀតដោយកីឡាករ
Saelemaekers នៅនាទីទី២៦ បានធ្វើឲ្យភ្ញៀវនាំមុខមុនបានអស់រយៈពេលជាយូរ រហូតមកដល់នាទីទី៨៩ ទើបម្ចាស់ផ្ទះរកបាន១គ្រាប់វិញ ដោយកីឡាករ Berardi។

រំលឹកដែរថាកំណត់ត្រាដែល Leao ធ្វើបាននេះគឺអាចបំបែកកំណត់ត្រាចាស់ ដែលធ្លាប់ធ្វើបានដោយកីឡាករ Paolo Poggi កាលពីខែធ្នូឆ្នាំ២០០១ ដោយគ្រានោះគាត់ប្រើពេលត្រឹមតែ ៨វិនាទីដើម្បីអាចស៊ុតបញ្ចូលទី៕

ប្រែសម្រួល៖ Lee

Previous articleក្ដៅៗ! ខណៈអគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ​ នៅខណ្ឌច្បារអំពៅ
Next articleReal Madrid ស៊ុតបាន៣គ្រាប់ យកឈ្នះងាយៗលើក្រុម Eibar