Home ព័ត៌មានកីឡា Real Madrid ស៊ុតបាន៣គ្រាប់ យកឈ្នះងាយៗលើក្រុម Eibar

Real Madrid ស៊ុតបាន៣គ្រាប់ យកឈ្នះងាយៗលើក្រុម Eibar

0

ជ័យជំនះលើក្រុម Eibar ក្នុងលទ្ធផល៣ទល់នឹង១ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករ Karim Benzema បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឲ្យ Real Madrid អាចឡើងទៅកាន់លេខរៀងទី២ ក្នុងកំពូលតារាង La Liga វិញនៅសប្តាហ៍នេះ។

Benzema គឺជាអ្នកដឹកនាំក្រុម Real Madrid និងជួយរកបាន១គ្រាប់ដំបូង តាំងតែពីនាទីទី៦ ដើម្បីឲ្យក្រុមទទួលបានជ័យជំនះ លើកទី៦ជាប់គ្នានៅក្នុងងលីគយកឈ្នះ Eibar និងបន្តធ្វើដំណើរឆ្ពោះទៅរកតំណែង ជាម្ចាស់ជើងឯកចាស់របស់ខ្លួនសាជាថ្មី។

១គ្រាប់រកបានដោយ Benzema  នៅនាទីទី៦និងបន្តគ្រាប់ទី២របស់ Real Madrid ដោយកីឡាករ Modric នៅនាទីទី១៣ ខណៈដែលក្រុមម្ចាស់ផ្ទះ Eibar អាចតាមវិញបានតែ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Kike នៅនាទីទី២៨។ មុនចប់ការប្រកួតកីឡាករ Vazquez អាចស៊ុតបាន១គ្រាប់ទី៣ឲ្យ Real Madrid នៅនាទីទី៩០បូក២៕

ប្រែសម្រួល៖ Lee

Previous articleLeao ស៊ុត១គ្រាប់ជាគ្រាប់កំណត់ត្រា និងជួយឲ្យ AC Milan ឈ្នះម្ចាស់ផ្ទះ Sassuolo
Next articleរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត ជាករណីនាំចូល និងមិនមានអ្នកជាសះស្បើយ