នៅថ្ងៃនេះមានការអះអាងរបស់វិរៈបុរសម្នាក់ របស់ក្លឹបហង្សក្រហម Liverpool ថាកីឡាករខ្សែការពារឆ្នើម២រូប នឹងមិនអាចផ្ទេរមកដល់ទឹកដី Anfield ឡើយនៅពេលដែលទីផ្សារកីឡាករ បើកនៅខែមករាខាងមុខនេះ ដែលមានន័យថាលោក Klopp មិនគួររកកីឡាករជំនួសឡើយ។
អ្វីដែលយើងអាចមើលឃើញ នៅពេលនេះគឺថាលោក Jurgen Klopp នៅតែបន្តការស្វែងរកកីឡាករខ្សែការពារថ្មី មកបំពេញការងារដែលកំពុងចន្លោះប្រហោង ខណៈដែលកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបដូចជា Van Dijk, Gomez និង Matip ជាដើមសុទ្ធតែកំពុងបន្តព្យាបាលរបួសនៅឡើយនោះ។
ប៉ុន្តែយោងតាមលោក John Barnes បានអះអាងថា Liverpool គឺមិនគួរព្យាយាមស្វែងរក កីឡាករខ្សែការពារបន្ថែម មកជំនួសឡើយ ប្រសិនបើមិនអាចទិញបាន Koulibaly ឬ Upamencano ហើយបញ្ជាក់ច្បាស់ទៀតថា ទោះបីជាយ៉ាងណាក្តី សម្រាប់ខែមករាខាងមុខនេះ ក្លឹបគឺំមិនអាចទាន់ទិញ កីឡាករទាំងពីរអ្នកនេះបាននៅឡើយនោះទេ៕
ប្រែសម្រួល៖ស៊ុនលី