CEO ក្លឹប Bayern ចេញមកឆ្លើយតបព័ត៌មានផ្ទេរ Mbappe មកអាល្លឺម៉ង់

0

ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេមើលឃើញថា ជាក្លឹបដែលបានចំណាយលុយ ដ៏ច្រើនសន្ធឹកសន្ធាប់ជាងគេ សម្រាប់កីឡាករឆ្នើមៗវ័យក្មេង ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ
ប៉ុន្តែក្លឹបត្រូវបានគេដឹងថា ហាក់ដូចជានៅឆ្ងាយ ពីការរំពឹងទុក សម្រាប់តារាឆ្នើមម្នាក់របស់ក្លឹបមកពី Ligue1 របស់បារាំង។

នៅថ្ងៃនេះប្រធានប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Karl Heinz Rummenigge បានប្រកាសបដិសេធថា ក្លឹបគឺមិនមានឱកាស ក្នុងការធ្វើការផ្ទេរកីឡាករឆ្នើម Kylian Mbappe ឡើយចេញពី PSG ។

បច្ចុប្បន្នកុងត្រារបស់កីឡាករវ័យ២១ឆ្នាំរូបនេះ មានសុពលភាពត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ ប៉ុន្តែជឿជាក់ថាមិនមានក្លឹបល្បីៗ នៅអ៊ឺរ៉ុបមិនតិចនោះទេ ដែលចង់បានគាត់ដូចជា Real Madrid និង Liverpool ជាដើម៕

ប្រែសម្រួល៖ស៊ុនលី