the Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែការពារកណ្តាល Stefan de Vrij បានក្លាយទៅជាគោលដៅ គួរឲ្យទាក់ទាញបំផុតម្នាក់សម្រាប់ក្លឹប Liverpool ហើយនៅពេលនេះ ខណៈដែលក្លឹបកំពុងមានវិបត្តិខ្សែការពារ។
យោងតាម FCInterNews ក៏បានសរសេរដូចគ្នាដែរថាហង្សក្រហម Liverpool បានចាប់ផ្តើមធ្វើការពិចារណា ទៅលើកីឡាករវ័យ២៨ឆ្នាំរូបនេះ សម្រាប់ខែមករានេះ ហើយខណៈដែលកីឡាករខ្សែការពារជួរមុខសំខាន់ៗ សុទ្ធតែទទួលរងរបួសដូចជា Joe Gomezនិង Virgil van Dijk ជាដើម។
ប្រភពដដែលបានអះអាងទៀតថា ការចរចាគ្នានឹងប្រព្រឹត្តទៅនៅក្នុងខែមករាខាងមុខនេះ ហើយបើទោះបីជាគេអាចដឹងដែរថា Inter Milan មិនដែលមានបំណងចង់លក់ កីឡាករខ្សែការពារដែលមានកុងត្រា នៅសល់៣ឆ្នាំទៀតរូបនេះនៅឡើយក្តី៕
ប្រែសម្រួល៖ Lee