កម្ពុជា នឹងទិញតែវ៉ាក់សាំងការពារកូវីដ១៩ ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោកប៉ុណ្ណោះ

0

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ថា កម្ពុជានឹងទិញតែវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានការទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ។