Lyon ស៊ុត PSG បានតែ១គ្រាប់ឡើងទៅកំពូលតារាង

0

Lyon ស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតយប់មិញទៅលើក្រុម PSG និងបានក្លាយទៅជា ការប្រកួតជ័យជំនះដ៏ធំបំផុតរបស់ខ្លួន នៅក្នុងរដូវកាលនេះដែលអាចយក៣ពិន្ទុបានពីម្ចាស់ជើងឯង
រងបារាំងមួយនេះ។

អរគុណ១គ្រាប់ដែលរកបានដោយកីឡាករ Kadewere ដែលធ្វើបានតាំងតែពីនាទីទី៣៥ទោះបីជាបន្ទាប់មក Lyon មានគ្នាតែត្រឹម១០នាក់ក្តី ដោយសារកីឡាករម្នាក់របស់ខ្លួន បានទទួលកាតក្រហម ពីហេតុការណ៍ប៉ះទង្គិចគ្នាខ្លាំងក្លា ជាមួយនឹងកីឡាករប្រេស៊ីល Neymar។

Lyon យកឈ្នះ PSG នៅក្នុងទឹកដីរបស់លើកនេះ គឺជាការប្រកួតមិនដែលបានកើតឡើងឡើយ តាំងតែពីឆ្នាំ២០០៧ ហើយលទ្ធផលបណ្តោះអាសន្ន សម្រាប់សប្តាហ៍នេហគឺ Lyon ឡើងទៅកំពូលតារាងជាមួយនឹង Lille មាន១ពិន្ទុឈរពីលើ PSG ៕

ប្រែសម្រួល៖ Lee