ភ្នំពេញ៖ ចាញ់បោកប្រុសព្រានកុហកថា មិនទាន់មានប្រពន្ធកូន ចុងក្រោយដឹងការពិត ធ្វើឲ្យស្រីស្អាតម្នាក់ មានអាយុ១៧ឆ្នាំ រត់ទៅផឹកស្រាស្រវឹងជោកជាំ រួចឡើងលើស្ពានអាកាសស្ទឹងមានជ័យ ប៉ុនប៉ងលោតសម្លាប់ខ្លួន តែត្រូវបានប្រជាពរដ្ឋ និងសមត្ថកិច្ចជួយទាន់ពេលវេលា ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១:២០នាទីយប់ រំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញយុវតីម្នាក់ វ័យ១៧ឆ្នាំ មានអាការៈស្រវឹងស្រាបានដើរបណ្ដើរយំបណ្ដើរ ឡើងស្ពានអាកាសស្ទឹងមានជ័យ ប៉ុនប៉ងលោតសម្លាប់ខ្លួន ភ្លាមនោះក៏ត្រូវប្រជាពរដ្ឋឃើញហេតុការណ៍នេះ នាំគ្នាជួយអន្តរាគមន៍ឃាត់បានភ្លាមៗ។
បើតាមសម្ដីស្រីស្អាតខាងលើ បានរៀបរាប់ទាំងស្រវឹង និងទឹកភ្នែករលីងរលោងថា រូបគេដោយសារចាញ់បោកបុរសម្នាក់ បានប្រាប់ខ្លួនថា អត់មានប្រពន្ធកូន ស្រាប់តែនៅពេលថ្ងៃខួបកំណើត ប្រុសស្នេហ៍នៅយប់នេះ ទើបបែកធ្លាយដឹងការពិតថា បុរសដែលខ្លួនស្រឡាញ់ មានប្រពន្ធនឹងកូនរួចហើយ។ ភ្លាមនោះរូបនាងខកចិត្តយ៉ាងខ្លាំង ក៏ទៅផឹកដើម្បីកុំឲ្យពិបាកចិត្ត បែរសុញគំនិតគិតខ្លី ឡើងស្ពានអាកាសស្ទឹងមានជ័យ ដើម្បីប៉ុនប៉ងលោតសម្លាប់ខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំយុវតីរូបនេះ យកទៅស្នាក់ការក្រោមស្ពាន ដើម្បីធ្វើការណែនាំកុំឲ្យធ្វើដូច្នេះទៀត ៕