Barcelona នឹងបង្ខំចិត្តលក់ De Jong ខណៈដែល Bayern រួចរាល់សម្រាប់ការងារផ្ទេរនេះ

0

ក្នុងគ្រាដែលក្លឹបយក្សអេស្បាញ Barcelona បានប្រកាសថាខ្លួនពេលនេះកំពុងជួបបញ្ហាវិបត្តិហិរញ្ញវត្ថុនោះ កីឡាករហូឡង់វ័យក្មេងម្នាក់គឺ De Jong គឺទំនិងជានឹងត្រូវក្លាយជាគោលដៅ ដែលក្លឹបក្នុងការបង្ខំចិត្តលក់ ដើម្បីអាចប្រមូលបានថវិកាមកវិញខ្លះ ដោះស្រាយបញ្ហាប្រឈមនៅពេលនេះ។

Frenikie de Jong ត្រូវបានក្លឹបជាច្រើនបានទទួលដំណឹងនេះហើយ ក៏កំពុងត្រៀមខ្លួនរួចរាល់ផងដែរ ដើម្បីសុំចរចាជាពិសេសគឺជើងឯក Champion Leauge រដូវកាលមុន Bayern Munich តែម្តងទោះបីជាដឹងតម្លៃរបស់កីឡាករ នឹងមិនថោកក្តី។

រំលឹកដែរថា De Jong បានផ្ទេរមកចូលរួម Barcelona កាលពីឆ្នាំ២០១៩ ក្នុងតម្លៃប្រមាណជា៦៥លានផោនពីក្លឹប Ajax ហើយមកដល់ពេលនេះ គាត់បានបង្ហាញខ្លួនជាទៀងទាត់ឲ្យក្លឹប៤២ប្រកួតមកហើយ ដោយក្នុងនោះ ១៥ប្រកួតនៅរដូវកាលថ្មីនេះ៕

ប្រែសម្រួល៖ស៊ុនលី