ក្ដៅៗ! បិទសណ្ឋាគារ ចម្ប៉ាពេជ្រ នៅស្រុកស្នួល ខេត្តក្រចេះ ក្រោយមានអ្នកឆ្លងកូវីដម្នាក់ ទៅស្នាក់នៅទីនោះ១យប់

0

ភ្នំពេញ៖ សមត្ថកិច្ចបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយសារឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់កាលពីថ្ងៃទី១ ខែធ្នូ ។

សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារមួយនេះចំនួន ៦២នាក់ ត្រូវបានឲ្យស្នាក់នៅខាងក្នុង និងយកសំណាកទៅធ្វើតេស្ត! នេះបើតាមការបញ្ជាក់របស់លោក សាម ណាល់ អភិបាលស្រុកស្នួល ខេត្តក្រចេះ ។

យោងតាមបណ្ដាញសង្គម ហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃ១០ ធ្នូនេះបានឲ្យដឹងថា សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារមួយនេះចំនួន ៦២នាក់ ត្រូវបានឲ្យស្នាក់នៅខាងក្នុង និងយក សំណាកទៅធ្វើតេស្ត។ នេះបើតាមការបញ្ជាក់របស់លោក សាម ណាល់ អភិបាលស្រុកស្នួល ខេត្តក្រចេះ ៕