កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Aguero បានអវត្តមានប្រកួតឲ្យក្រុមតាំងតែពីដើមរដូវកាលមកម្ល៉េះ ដោយសារតែរបួសក្បាលជង្គង់ និងថែមទាំងវះកាត់ផង ប៉ុន្តែទីបំផុតបានវិលត្រឡប់មកវិញហើយ ក្នុងការប្រកួតយប់មិញ និងជួយស៊ុតបាន១គ្រាប់ផង ជួយឲ្យ Man City ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champion League៕
Aguero ប្តូរចូលនៅនាទីទី ៦៧លេងបានតែ១០នាទី ស៊ុតបាន១គ្រាប់និងបង្ហាញខ្លួនសរុបបានតែ២៥នាទីប៉ុណ្ណោះ ប៉ុន្តែតាមការបញ្ជាក់របស់លោក Pep Guardiola ចំពោះបញ្ហាសុខភាពរបស់ខ្លួនកីឡាករ គឺគាត់មិនទាន់ច្បាស់១០០ភាគរយនោះទេ ដោយត្រូវរងចាំរហូតដល់ថ្ងៃបន្ទាប់ ចប់ការប្រកួតជាមុនសិន។
ឆ្លើយតបទៅនឹងបញ្ហា ថាតើកីឡាករនឹងអាចប្រកួតប៉ះនឹងក្រុមបិសាចក្រហម Man UTD ឬក៏យ៉ាងណានោះលោក Pep បាននិយាយច្បាស់ៗថា គាត់នឹងមិនអាចនោះទេទោះបីជាថ្ងៃនេះ អាចលេងបានឡើងវិញហើយក្តី។
ប្រែសម្រួល៖ស៊ុនលី