Benzema ស៊ុតបាន២គ្រាប់ជួយឲ្យ Real Madrid ឡើងវគ្គបន្ទាប់ Champion League

0

អរគុណ ២គ្រាប់របស់ខ្សែប្រយុទ្ធជើងចាស់ Kaimn Benzema ដែលអាចជួយឲ្យ Real Madrid រកបាន៣ពិន្ទុងាយៗទៅលើក្រុម Borussia Monchengladbach និងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយរបស់ Champion League ។

លទ្ធផលនេះបានជួយកាត់បន្ថយសំពាធរបស់លោក Zidane បានបន្តិចឡើងវិញក្រោយពេលដែល Real Madrid ហាក់មានទំរង់លេងធ្លាក់ចុះខ្លាំងចុងក្រោយនេះ ជាពិសេសក្នុងពេលលេងនៅ លីគកំពូលអេស្បាញ La Liga។

១គ្រាប់តែតបញ្ចូលទីដំបូង ធ្វើបានតាំងតែពីនាទីទី៩ និងបន្តធ្វើបាន ១គ្រាប់ទៀតនៅក្នុងតង់ទី១ដដែល ពោលគឺនៅនាទីទី៣១។ ទោះបីជាចាញ់ Real ក៏ពិតមែនប៉ុន្តែ Monchengladbach ក៏អាចឡើងទៅ ១៦ក្រុមដែលដោយសារតែ Inter Milan បានត្រឹមស្មើ Donetskប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុនលី