២ប្រកួតចុងក្រោយនៃ Champion League ក្រុមបិសាចក្រហម Man UTD ត្រូវចាំបាច់តែ១ពិន្ទុប៉ុណ្ណោះ ដើម្បីអាចឡើងទៅវគ្គបន្ទាប់ ប៉ុន្តែលទ្ធផលបានត្រឹមចាញ់ PSG ហើយនិងយប់មិញនេះចាញ់ RB Leipzig ទៀត។
ទំរង់លេងរបស់ Man UTD មិនល្អមើលសោះជាក់ស្តែង RB Leipzig លត់៣គ្រាប់មុនតាំងតែពីតង់ទី១ដោយកីឡាករ Angelino នៅនាទីទី២កីឡាករ Haidara នៅនាទីទី១៣ និង១គ្រាប់ចុងក្រោយដោយ Kluivert នៅនាទីទី៦៩។
បិសាចក្រហមរបស់លោក Solskjare ទំនងជាចង់សាងភាពអស្ចារ្យសាជាថ្មី ដោយមិនអាចធ្វើអ្វីម្ចាស់ផ្ទះបាន ប៉ុន្តែស៊ុតបាន២គ្រាប់នៅចុងម៉ោងដោយ Bruno ១គ្រាប់នៅនាទីទី៨០ និង១គ្រាប់ទៀតដោយ Pogba នៅនាទីទី៨២៕
ប្រែសម្រួល៖Lee