ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកស្នួល ចាប់ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវដឹងថា រូបគេជាជនដៃដល់ ក្នុងអំពើឃាតកម្ម កាប់សម្លាប់បងថ្លៃជីដូនមួយ រួចដុតកម្ទេចសាកសពចោល ជាមួយនិងម៉ូតូ១គ្រឿង នៅក្នុងចម្ការកៅស៊ូ មួយកន្លែង កាលពីឆ្នាំ២០១៩ កន្លងទៅ ។
ជនដៃដល់ឈ្មោះ បូ ណារិន ហៅធី អាយុ២៣ឆ្នាំ រស់នៅឃុំស្រចារ ស្រុកស្នួល និងត្រូវបាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក ស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាព មានរយៈពេលជាង១ឆ្នាំ។ មូលហេតុដែលឈាន អោយមានអំពើឃាតកម្មនេះ គឺដោយសារខឹងជនរងគ្រោះ ជំពាក់លុយចំនួនន១០ម៉ឺនរៀល តែមិនព្រមសងវិញ៕



