មុនជំនួបគ្នាតើ Pirlo គ្រូ Juventus និយាយអ្វីខ្លះពី Messi ?

0

ក្រុមរបស់លោក Pirlo នឹងត្រូវត្រៀមខ្លួនជួបគ្នាជាមួយនឹងក្រុមខ្លាំងអេស្បាញ Barcelona នៅយប់ថ្ងៃអង្គារនេះ ខណៈដែលអ្នកទស្សនាវិញរំពឹងតែការជួយប្រកួតគ្នាសាជាថ្មី រវាងកិឡាករ Lionel Messi និង Cristiano Ronaldo ប៉ុណ្ណោះ។

ក្រុមទាំងពិរសុទ្ធតែអាចឡើងទៅវគ្គបន្ទាប់ ដូចគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយ Champion League ប៉ុន្តែអ្វីដែល Barcelona មានបញ្ហានៅពេលនេះគឺថាក្រុមរបស់ខ្លួន មានពិន្ទុក្នុងលីគអេស្បាញដាច់ចេញពី AT Madrid ដល់ទៅ១២ពិន្ទុខណៈដែល Juventus នៅតែមានឧិកាសច្រើនដដែលនៅក្នុងលីគមានតែ២ពិន្ទុប៉ុណ្ណោះតាមពីក្រោយ
ក្រុម AC Milan។

នៅមុនជំនួបនេះលោក Pirlo បាននិយាយថា៖ Messi គឺជាមនុស្សដ៏អស្ចារ្យក្នុងអាជីពរបស់គាត់ ប៉ុន្តែមិនមែនគ្រប់ពេលនោះទេ។ បញ្ហារបស់គាត់គឺបានកើតឡើងតាំងតែពីរដូវក្តៅដូចនេះ ខ្ញុំហ៊ាននិយាយថាមកដល់ពេលនេះ គាត់នៅតែមានបញ្ហាផ្នែកផ្លូវចិត្តនិងអារម្មណ៍ដដែល។ លោកបន្តទៀតថាដូចនេះពួកយើងដូចជាមិនមានអ្វីដែលចាំបាច់ត្រូវធ្វើ
ជាមួយនឹង Messi ឡើយនៅក្នុងការប្រកួតលើកនេះ៕

ប្រែសម្រួល៖ Lee