AC Milan និយាយថាមិនទាន់ចរចាកុងត្រាថ្មី ជាមួយនឹង Ibrahimovic នៅឡើយ

0

the Goal នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអ៊ីតាលី AC Milan គឺនៅមិនទាន់ធ្វើការចរចា ដើម្បីអាចបន្តកុងត្រាថ្មី ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic ប៉ុន្តែបានបញ្ជាក់ថា រំពឹងថាតារាឆ្នើមស៊ុយអែតរូបនេះ នឹងមានបំណងចង់រស់នៅជាមួយគ្នាទៀត។

យោងតាមការបញ្ជាក់បន្ថែមរបស់លោកប្រធានផ្នែកកីឡាកររបស់ក្លឹប Ricky Massara បានបង្ហើបទៀតថា យើងមិនទាន់បានដំណើរការចរចាគ្នានៅឡើយ ប៉ុន្តែវានឹងធ្វើឡើងក្នុងពេលដែលសមស្របមួយ ហើយវាអាស្រ័យទៅនឹង អារម្មណ៍របស់កីឡាករផងដែរ។

លោកបន្តថា Ibrahimovic ក៏បានបង្ហាញពីបំណងចង់រស់នៅជាមួយយើងដែរ ប៉ុន្តែក្លឹបគិតថា នឹងទុកពេលឲ្យគាត់បន្តិចទៀត ដើម្បីអាចសម្រេចចិត្តចុងក្រោយមួយ៕

ប្រែសម្រួល៖ស៊ុនលី