Arsenal ធ្វើបានកំណត់ត្រា​អាក្រក់បំផុត​មិនធ្លាប់មាន៣៩ឆ្នាំ

0

បរាជ័យក្រោមថ្វីដៃរបស់ Spurs កាលពីយប់មិញនេះក្នុងលទ្ធផល២ទល់នឹង០មានន័យថាកាំភ្លើងធំ Arsenal បានបំបែកកំណត់ត្រាដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងការចាប់ផ្តើមលីគក្នុងរយៈពេល ៣៩ឆ្នាំចុងក្រោយនេះ។

២គ្រាប់របស់ Spurs ដែល១គ្រាប់រកបានដោយកីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son និង១គ្រាប់ទៀត ដោយកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានធ្វើឲ្យកាំភ្លើងធំ Arsenal ធ្លាក់ទៅក្បែរបាតតារាង គឺលេខរៀងទី១៥ជាលើកដំបូង។

កំណត់ត្រាដ៏អាក្រក់នេះ ធ្វើឲ្យមនុស្សជាច្រើនមិនអាចទទួលបានឡើយព្រោះថា Arsenal ដែលមានចំណាត់ថ្នាក់លេខរៀងទី ៦និងឈ្នះ FA Cup កាលពីរដូវកាលមុននោះ គឺមានកិច្ចការងារសំខាន់តែមួយប៉ុណ្ណោះ រដូវកាលនេះក្នុងក្របខណ្ឌ Europa League ក្រៅតែពីលីគក្នុងស្រុក៕

ប្រែសម្រួល៖ស៊ុនលី