Spursលត់ក្រុមភ្ញៀវ Arsenal ក្នុងលទ្ធផល២ទល់នឹង០

0

តាមការដឹកនាំដ៏តិកនិករបស់លោក Jose Mourinho បានធ្វើឲ្យ Spurs អាចយកជ័យជំនះលើកទី២ទៅលើក្រុមកាំភ្លើងធំ Arsenal ទៀតហើយកាលពីប្រកួតយប់មិញក្នុងលទ្ធផល២ទល់នឹង០។

មួយគ្រាប់ដែលរកបានដោយខ្សែប្រយុទ្ធកូរ៉េខាងត្បុង Son តាំងតែពីនាទីទី១៣បានធ្វើឲ្យ Spurs មានកម្លាំងបុកកាន់តែខ្លាំង ហើយរហូតដល់ចុងតង់ទី១ទៅហើយ គឺនាទីទី៤៥បូក១ទើប Kane អាចស៊ុតបញ្ចូលទីបាន១គ្រាប់ទៀត ដើម្បីបញ្ចប់ការប្រកួត។

នេះមានន័យថាក្រុមរបស់លោក Mourinho អាចឡើងទៅកាន់កំពូលតារាងមាន២៤ពិន្ទុស្មើទៅនឹងក្រុមលេខរៀងទី២ ហង្សក្រហម Liverpool ខណៈដែលក្រុមលេខ៣គឺ Chelsea មាន២២ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី