ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសម្ដែងនូវការជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងរួចផុតពីគ្រោះមួយនេះ ដោយមានការចូលរួមប្រយុទ្ធប្រឆាំងពី បងប្អូនមហាគ្រួសារខ្មែរ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ ធ្នូ លោក ពេជ្រ ស្រស់ បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ជំងឺ COVID-19 ទាំងអស់គ្នា ដើម្បីគ្រួសារខ្មែរបានសុខសាន្ត។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា «ខ្ញុំជឿជាក់ថា កម្ពុជានឹងរួចផុតពីគ្រោះមួយនេះ ដោយមានការចូលរួមប្រយុទ្ធប្រឆាំង ពីបងប្អូនមហាគ្រួសារខ្មែរ» ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៧ ធ្នូនេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣០៦នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ សរុចចំនួន៤២នាក់ (គ្មានអ្នកស្លាប់)៕