នៅក្រោយការមកធ្វើការបង្វឹកជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona អស់មួយរយៈហើយនោះនៅថ្ងៃនេះលោក Koeman បាននិយាយថាលោកបានឃើញថា កីឡាករជាច្រើនរបស់ក្លឹប មានប្រសិទ្ធភាពច្រើនជាងមុន ពេលលេងនៅលើទីលានប្រកួត។
លោក Ronald Koeman បាននិយាយទៀតថាមានការផ្លាស់ប្តូរដ៏ធំមួយ បានកើតឡើងជាមួយនឹងក្លឹប Barcelona ជាពិសេសគឺកីឡាករតែម្តង ហើយបើធៀបទៅនឹងស្ថានភាពរបស់ពួកគេ កាលពីដើមរដូវកាល។
ជាក់ស្តែង Barcelona បានយកឈ្នះការប្រកួតទាំង៥នៅ Champion League និងចុងក្រោយនេះ យកឈ្នះងាយៗលើក្រុម Frenecvaros ក្នុងលទ្ធផល៣ទល់នឹង០ កំពុងមានពិន្ទុដាច់គេនៅ Group G ៕
ប្រែសម្រួល៖ Lee