ឡានដឹកដី ថយក្រោយមិនប្រយ័ត្ន កិនក្មេងប្រុសមានសតិមិនគ្រប់ម្នាក់ ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានស្លាប់ ដោយសាររថយន្តដឹកដី ថយក្រោយមិនប្រយ័ត្នបណ្តាល ឲ្យកិនស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤នឹង៥០នាទី នៅចំណុចរណ្ដៅខ្សាច់ ស្ថិតនៅភូមិថ្លុកព្រាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្តពាក់ស្លាក PP-2058 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ ជនរងគ្រោះឈ្មោះភួង សុទន់ ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ចំណែកអ្នកបើកបរគេចខ្លួនបាត់ ទុករថយន្តនៅកន្លែងកើតហេតុ (ជនរងគ្រោះមានសតិមិនគ្រប់) ចំណែកវត្ថុតាំងរថយន្ដយក ទៅរក្សាទុកនៅអធិការស្រុកគងពិសី ៕