២គ្រាប់បញ្ចូលទីរបស់កីឡាករខ្សែប្រយុទ្ធ Lukaku បានធ្វើឲ្យក្តីសង្ឃឹមរបស់ Inter Milan ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
នៃព្រឹត្តិការណ៍ Champion League ទោះបីជាការប្រកួតក្នុងពូល B មុនបានត្រឹមបរាជ័យក្តី។
Inter Milan បានរកបានជ័យជំនះក្នុងលទ្ធផល៣ទល់នឹង២ទៅលើក្រុម Borussia Monchengladbach កាលពីយប់
មិញនេះដោយ២គ្រាប់រកបានដោយ Lukaku និង១គ្រាប់ទៀតដោយកីឡាករ Darmian។
ម្ចាស់ផ្ទះ M’Gladbach អាចស៊ុតបាន២គ្រាប់ដែរប៉ុន្តែមិនអាចធ្វើអ្វី Inter Milan ឡើយដោយក្នុងនោះមួយគ្រាប់ រកបានដោយកីឡាករ Plea នៅនាទីទី៤៥បូក១ និងមួយគ្រាប់ទៀតដោយកីឡាករ Plea ដដែលនៅនាទីទី៧៥៕
ប្រែសម្រួល៖ Lee