the Sunsports នៅថ្ងៃនេះបានសរសេរថាលោក David Beckham ត្រូវបានគេជឿជាក់ថានឹងព្យាយាមចរចា នាំយកកីឡាករខ្សែប្រយុទ្ធជើងចាស់ Olivier Giroud មករួមក្លឹប Inter Miami។
វិរៈបុរសរបស់ក្លឹបបិសាចក្រហម Man UTD រូបនេះគឺជាម្ចាស់ហ៊ុនដ៏ធំមួយរបស់ក្លឹប Inter Miami មួយនេះហើយក្នុងនោះគេបានដឹងទៀតថា លោកបានត្រៀមខុនដូតម្លៃ ៤លានផោនមួយរួចទៅហើយប្រសិនបើ Giroud ព្រមមកចូលរួមជាមួយនឹងក្លឹប។
Giroud ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបតោខៀវ Chelsea ត្រូវបានលេចឬព័ត៌មានអំពីការចាកចេញកាន់តែខ្លាំងឡើង បន្ទាប់ពីបានរបូតតំណែងរបស់ខ្លួននៅជម្រើស ១១នាក់ដំបូងទៅឲ្យកីឡាករខ្សែប្រយុទ្ធវ័យក្មេង Timo Werner ៕
ប្រែសម្រួល៖ Lee