ចុម! បំរុងលួចផ្លាកលេខឡាន ទៅពាក់លើកង់មែន

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ជិះកង់ទៅលួចស្លាកលេខរថយន្តគេ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១នឹង២០នាទី នៅចំណុចក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យបានជិះកង់ទៅធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ភ្នំពេញ២AQ-៨៨៥៩) នៅចំណុចមុខផ្ទះលេខ៥៤អឺ០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦នឹង៣០នាទី។

ជនសង្ស័យឈ្មោះ ចាន់ តុលា ហៅឡា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ ឡាយ សៅ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦អា ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។
វត្ថុតាងចាប់យកៈ កង់មួយគ្រឿងម៉ាក BELRAY ជាមធ្យោបាយជិះធ្វើសកម្មភាព។ សម្ភារៈបាត់បង់ស្លាកលេខរថយន្តលេខ ភ្នំពេញ២AQ-៨៨៥៩ ចំនួន០២បន្ទះ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦នឹង៣០នាទី ជនសង្ស័យជិះកង់មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញរថយន្តមួយគ្រឿងម៉ាកTOYOTA FORTUNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AQ៨៨៥៩ ចតនៅនៅមុខផ្ទះកន្លែងកើតហេតុ ឃើញស្ងាត់ពុំមានមនុស្សជនសង្ស័យបានយកទួឡឺវីស ចូលទៅធ្វើសកម្មភាពដោះយក ស្លាកលេខរថយន្ត ចំនួន០២សន្លឹកបានសម្រេចហើយគេចខ្លួនបាត់។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕