មួយគ្រាប់បាល់តែតបញ្ចូលទីរបស់កីឡាករខ្សែប្រយុទ្ធអេស្បាញ Morata បានជួយឲ្យ Juventus អាចឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយឬ knockout stages ទាំងប្រផិតប្រផោយ
ខណៈដែលក្រុមរបស់លោក Andrea Pirlo អាចទទួលយកជ័យជំនះក្នុងលទ្ធផល២ទល់នឹង១លើក្រុម Ferencvaros។
ការប្រកួតចាប់ផ្តើមដំបូងស្ទើរតែធ្វើឲ្យ Juventus កាន់តែមានពិន្ទុឃ្លាតឆ្ងាយពី Barcelona ដែលជាក្រុមកំពូលតារាងគ្រុប G ចំនួន៥ពិន្ទទៅហើយដោយសារតែអ្នកចាំទីរបស់ Ferencvaros កីឡាករ Denes Dibusz ធ្វើបានល្អមែនទែន។
ប៉ុន្តែការប្រកួតបានអូសបន្លាយមកដល់នាទីទី៣៥ កីឡាកររូបនេះមិនអាចធ្វើអ្វីបានជាមួយនឹងកំពូលខ្សែប្រយុទ្ធ CR7 ឡើយគឺជាគ្រាប់បាល់តាមស្មើឲ្យម្ចាស់ផ្ទះវិញ។ ការប្រកួតចេះតែបន្តទៅដោយមិនមានក្រុមណា ស៊ុតបញ្ចូលទីគ្នាបន្ថែមឡើយ រហូតដល់នាទីទី៩០បូក២ទៅហើយទើប Morata បន្ថែម១គ្រាប់ទៀត ដើម្បីបញ្ចប់លទ្ធផល Juventus បាន
២គ្រាប់និង Ferencvaros បាន១គ្រាប់៕
ប្រែសម្រួល៖ Lee