មួយគ្រាប់បាល់ពិន័យ១១ម៉ែត្រដែលស៊ុតបានដោយ Neymar ពិតជាគ្រប់គ្រាន់សម្រាប់ PSG យក៣ពិន្ទពីការប្រកួត Champion League យប់មិញនេះប៉ុន្តែជាក់ស្តែង ក្រុមពិតជាលំបាកណាស់ក្នុងការយកឈ្នះទៅលើ RB Leipzig។
នេះមានន័យថាPSGបានឡើងទៅកាន់តារាងលេខរៀងទី២នៅពូល H ពីលើ RB Leipzig បន្ទាប់ពីបាល់ពិន័យ១១ម៉ែត្រ ដែលស៊ុតបានដោយកំពូលខ្សែប្រយុទ្ធ Neymar តាំងតែពីតង់ទី១ ហើយបញ្ចប់លទ្ធផលទៅត្រឹម១ទល់នឹង០ប៉ុណ្ណោះ។
គិតមកដល់ពេលនេះ PSG ធ្វើបានកំណត់ត្រាមួយហើយគឺយកឈ្នះ៥ប្រកួត ក្នុងទឹកដីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Champion League ហើយអាចរក្សាបាន Clean Sheet ទាំងគ្រប់ការប្រកួតនេះផងដែរ៕
ប្រែសម្រួល៖ Lee