យោងតាមការចេញផ្សាយរបស់ the Goal នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានប្តូរការសម្រេចចិត្តរបស់ខ្លួន មកតាមចង់បានកីឡាករខ្សែការពារ Eric Garcia វិញ ជាជាងការចង់បានកីឡាករ ខ្សែប្រយុទ្ធ Memphis Depay ។
ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែល កីឡាករខ្សែការពារឆ្នើម Gerard Pique បានទទួលរងរបួសរួចភ្លាម។ទោះបីជាកន្លងមក Depay គឺស្ថិតនៅក្នុងបញ្ជីអទិភាពរបស់លោក Koeman ក្តីប៉ុន្តែពេលនេះចាំបាច់បំផុតរបស់ក្លឹប គឺខ្សែការពារមិនមែនជាខ្សែប្រយុទ្ធឡើយ។
Barcelona ទើបតែបានប្រកាសហើយថារបួសរបស់ Pique នៅជង្គង់ស្តាំនឹងអាចធ្វើឲ្យកីឡាករវ័យចាស់អេស្បាញរូបនេះ បន្តសម្រាកព្យាបាលរយៈពេលជាច្រើនខែ។ ឆ្លើយតបទៅនឹងបញ្ហានេះកីឡាករ Depay បាននិយាយថា៖ ខ្ញុំមិនបានដឹងបញ្ហារបស់ Barca ឡើយហើយពេលនេះទីផ្សារកីឡាករក៏មិនទាន់បានបើកដែរ។ដូចនេះខ្ញុំមិនបានទាន់គិតគូរពីរឿងនេះឡើយ៕
ប្រែសម្រួល៖ Lee