Messi នឹងអវត្តមានប៉ះក្រុមអ៊ុយក្រែន Dynamo Kiev

0

កីឡាករអាហ្សង់ទីនគិតមកត្រឹមថ្ងៃនេះ ត្រូវបានគេជឿជាក់ថានឹងមិនមានឈ្មោះ នៅក្នុងបញ្ជីកីឡាកររបស់លោក Ronald
Koeman ឡើយដើម្បីទៅចូលរួមការប្រកួតវគ្គជម្រុះក្នុងពូល Champion League ខាងមុខនេះ។

Messi ត្រូវបានដកឈ្មោះចេញពីបញ្ជីកីឡាករ ដែលនឹងត្រូវធ្វើដំណើរទៅកាន់កីឡាដ្ឋានរបស់ក្រុម Dynamo Kiev នៅយប់ថ្ងៃអង្គារនេះ ហើយក្នុងនោះព្រមជាមួយនឹងកីឡាករខ្សែការពារ Gerard Pique ផងដែរ ខណៈដែលក្រុមមានអត្រាឈ្នះស្ទើរតែ១០០ភាគរយរួចទៅហើយនៅក្នុងក្រុម G នេះ។

លោក Koemanបាននិយាយថា៖ ពួកគេត្រូវការពេលវេលាខ្លះ ដើម្បីសម្រាកបន្ទាប់ពីបានបំពេញការងារជាច្រើន ប្រកួតកន្លងមកនេះទាំងនៅ Champion League និងនៅ La Liga ដូចនេះវាជាពេលវេលាសាកសមមួយដើម្បីលំហែ៕

ប្រែសម្រួល៖ Lee