សូមប្រុងប្រយ័ត្ន! យ៉ាងហោចណាស់មនុស្ស ៤នាក់រងរបួស ខណៈពួកគាត់កំពុងអាំងភ្លើងកម្តៅខ្លួន ស្រាប់តែផ្ទុះអ្វីមួយចេញភ្នក់ភ្លើង

0

ភ្នំពេញ៖ មនុស្សប្រុស ស្រី ក្មេង ចាស់យ៉ាងហោច៤នាក់ បានរងរបួសលើរាងកាយ ខណៈពួកគាត់បានជួបហេតុការណ៍ផ្ទុះមួយចេញភ្នក់ភ្លើង នៅពេលដែលកំពុងជួបជុំគ្នាអាំងភ្លើងកម្តៅខ្លួន នៅក្បែរផ្ទះស្ថិតក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ។នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្ដ ក្រចេះ។

នគរបាលនៅមិនទាន់កំណត់ថា ការផ្ទុះចេញពីភ្នក់ភ្លើងនេះ ផ្តើមចេញពីផ្ទុះដោយគ្រាប់យុទ្ឋភ័ណ្ឌ ឬក៏ផ្ទុះកំប៉ុងហ្គាស នៅឡើយនោះទេ។ តែយ៉ាងណាហេតុការណ៍នេះ ក៏មិនបណ្តាលអោយមនុស្ស រងរបួសធ្ងន់នោះដែរ៕