the Goal នៅថ្ងៃនេះបានសរសេរថាប្រព័ន្ធរឹតបន្តឹងគម្លាតសង្គមថ្មី នឹងត្រូវអនុញ្ញាតិឲ្យអ្នកគាំទ្រទាំងឡាយ
ដែលស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់ទាប អាចចូលទស្សនាការប្រកួតបាល់ទាត់វិញបានហើយនៅអង់គ្លេស។
ចាប់តាំងតែពីផ្អាកមិនឲ្យអ្នកទស្សនាចូលរួមការប្រកួតកាលពីខែមិនាមក ទីបំផុតរយៈពេល ៨ខែបានកន្លងផុតទៅ
ដោយក្នុងនោះអង់គ្លេសបានប្រកាសថានឹងអាចចាប់ផ្តើម ឲ្យមានអ្នកទស្សនាឡើងវិញហើយ នាខែធ្នូខាងមុខនេះ។
ការប្រកាសដែលត្រូវបានធ្វើឡើងនៅក្រោយការសម្រេចចិត្ត របស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson
ថាវិស័យបាល់ទាត់នឹងធ្វើដំណើរឆ្ពោះទៅមុខឡើងវិញ ខណៈដែលការបិទទ្វាប្រទេសនៅបន្តធ្វើឡើងនៅឡើយ រហូតដល់ថ្ងៃ
ទី២ខែធ្នូ៕
ប្រែសម្រួល៖ Lee