Lampard៖ Havertz នឹងត្រឡប់ប្រកួតប៉ះ Rennes បន្ទាប់ពីជាសះស្បើយពីកូវីដ១៩

0

the Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធឆ្នើមអាល្លឺម៉ង់ Kai Havertz ដែលត្រូវបានអវត្តមានក្នុងការប្រកួតជូនក្លឹបតោខៀវ Chelsea អស់រយៈពេល២សប្តាហ៍មកហើយ នោះគឺនឹងអាចវិលត្រឡប់មកចូលរួមប្រកួតវិញហើយនៅយប់ថ្ងៃអង្គារនេះ។

គ្រូបង្វឹកក្លឹបលោក Frank Lampard បានបញ្ជាក់ថាកីឡាករ Havertz នឹងវិលវិញក្នុងការប្រកួតប៉ះ Rennes នៅយប់ថ្ងៃអង្គារបន្ទាប់ពីបានព្យាបាលជាសះស្បើយពីវិរុសកូវីដ១៩ រូចមកប៉ះនឹងក្រុមបារាំង Rennes។

ប្រភពដដែលបានសរសេរទៀតថាកីឡាករវ័យ២១ឆ្នាំ អតីតកីឡាកររបស់ក្លឹប Bayer Leverkusen រូបនេះបានមានសុខភាពល្អឡើងវិញជាធម្មតា ហើយបានថែមទាំងកំពុងចាប់ផ្តើមធ្វើការហ្វឹកហាត់ ដោយខ្លួនឯងនៅផ្ទះវិញរួចរាល់ហើយផងដែរ៕

ប្រែសម្រួល៖ Lee