ក្រុមខ្លាំងកំពូលតារាង Leicester City បានធ្វើដំណើរទៅដល់ទឹកដី Anfield ជាមួយនឹងទំរង់លេងយ៉ាងខ្លាំងនិងគ្មានកីឡាកររបួសឡើយ ហើយទោះបីជាអវត្តមានកីឡាករសំខាន់ៗមួយចំនួនក្តីប៉ុន្តែ Liverpool នៅតែអាចយកជ័យជំនះងាយៗលើក្រុមភ្ញៀវ។
លទ្ធផល៣ទល់នឹង០បានធ្វើឲ្យអ្នកគាំទ្រ Liverpool សប្បាយចិត្តមិនស្ទើរនោះឡើយដោយក្នុងនោះ១គ្រាប់ រកបានដោយកីឡាករ Evan នៅនាទីទី២១ ជាគ្រាប់បាល់បញ្ចុលទីខ្លួនឯងគ្រាប់ទី២របស់ហង្សក្រហម រកបានដោយកីឡាករ Diogo Jota នៅនាទីទី៤១និង១គ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធ
Roberto Firminoនៅនាទីទី៨៦។
Liverpool ត្រូវបានគេមើលឃើញថាកំពុងជួបវិបត្តិកីឡាកររបួសច្រើនខ្លាំងមែនទែនដោយក្នុងនោះមានទាំងកីឡាករ Joe Gomez, Jordan Henderson, Mo Salah, Van Dijk ព្រមទាំង Fabinho ផងដែរ៕
ប្រែសម្រួល៖ Lee