ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បេីករថយន្តម៉ាកធុនដ្រា បំពានភ្លេីងស្តុប ត្រូវបុរសម្នាក់ជាជនជាតិខ្មែរ បេីកឡំប្រឺតា បុកពីចំហៀងបណ្ដាល ឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ១០៥ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
យោងតាមសម្ដីបុរសម្នាក់ ដែលជាម្ចាស់ឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1O-0702 ដែលជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថាមុនពេលកេីតហេតុ រូបគាត់បានធ្វេីដំណេីរ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុ ក៏បានបេីកឆ្លងភ្លើងស្តុប ដែលជាអាទិភាពរបស់ខ្លួន តែបើកឆ្លងមិនទាន់បានប៉ុន្មានម៉ែត្រផងស្រាប់តែមានរថយន្តម៉ាក Toyota Tundra ពណ៌ស្ក រ ពាក់ស្លាកលេខភ្នំពេញ 2AI-7848 ដែលបេីកបរដោយបុរសម្នាក់ ជាជនជាតិចិន បានបើកតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន និងបានបំពានភ្លេីងស្តុប កាត់ពីមុខឡំប្រឺតា របស់គាត់ធ្វេីឲ្យគាត់ចាប់ហ្វ្រ័ង មិនទាន់ក៏បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែគ្មានអ្នកណារបួសធ្ងន់ធ្ងរនោះឡេីយ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ភ្លាមៗ ហេីយភាគីខាងរថយន្តធុនដ្រា មិនបានបេីកគេចទៅណានោះដែរ ដោយបានទាក់ទង ឲ្យតំណាងរបស់ខ្លួន ដែលចេះភាសាខ្មែរ មកសម្របសម្រួល ជាមួយភាគីម្ចាស់ឡំប្រឺតា រងគ្រោះ ហេីយភាគីទាំងពីរ ចរចាគ្នាមួយសន្ទុះធំ ទេីបត្រូវរ៉ូវគ្នា ដោយភាគីរថយន្តធុនដ្រា ព្រមសងថ្លៃខូចខាតទៅលេីភាគីឡំប្រឺតា ចំនួន350$ ដេីម្បីបញ្ចប់រឿង នៅនឹងកន្លែងតែម្ដង ៕