ច្បាស់ហើយ Suarez នឹងអវត្តមានប្រកួតប៉ះ Barcelona ចុងសប្តាហ៍នេះ

0

នៅថ្ងៃព្រហស្បត៍នេះ the Goal បានសរសេរថាកីឡាករខ្សែប្រយុទ្ធ Luis Suarez គឺបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ សាជាថ្មីដែលនេះមានន័យថា គាត់នឹងអាចធ្វើដំណើរទៅចូលរួមប្រកួតឲ្យ AT Madrid ប៉ះនឹង Barcelona ឡើយនៅចុងសប្តាហ៍នេះ។

កាលពីថ្ងៃសុក្រសប្តាហ៍មុនអតីតកីឡាករខ្សែប្រយុទ្ធ Barcelona រូបនេះបានបង្ហាញខ្លួនឲ្យជម្រើសជាតិ ស៊ុតបាន១គ្រាប់ ជួយឲ្យអ៊ុយរ៉ាហ្គាយយកឈ្នះកូឡំប៊ី ក្នុងលទ្ធផល ៣ទល់០ ប៉ុន្តែមកដលថ្ងៃចន្ទSuarez បែរជាបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយក៏បានខកខានការប្រកួត ប៉ះជាមួយនឹងប្រេស៊ីលម្តងទៅហើយ។

ទោះបីជាមិនមានស្ថានភាពសុខភាពអាក្រក់ក្តី ប៉ុន្តែតេស្តកាលពីថ្ងៃពុធម្សិលមិញនេះ នៅតែបានបង្ហាញសញ្ញាវិជ្ជមានដដែល និងបានធ្វើឲ្យគាត់ខកខានការវិលត្រឡប់ជួបក្រុមចាស់ Barcelona ផងនិងការប្រកួតសំខាន់នៅ Champion League ប៉ះ Lokomotiv Moscow នៅពាក់កណ្តាលសប្តាហ៍ក្រោយផង៕

ប្រែសម្រួល៖ Lee