ឃោរឃៅណាស់! ឪពុកល្មោភតណ្ហា ចាប់រំលោភកូនស្រីចុង ២នាក់បងប្អូន

0

ភ្នំពេញ៖ នគរបាលស្រុកសង្គមថ្មី បានចុះចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលត្រូវជាឪពុកចុង របស់កុមារី២នាក់បងប្អូន ពីបទចាប់រំលោភសេពសន្ថវៈ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជីដូនក្មេងស្រីរងគ្រោះ។ ការឃាត់ខ្លួនបុរសស្រេកឃ្លានតណ្ហាខាងលើនេះ បានធ្វើ ឡើង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរណសិរ្ស បានឲ្យដឹងថា ជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរនាក់ មានឈ្មោះ ក្អើយ ប៊ឿ និងប្រពន្ធឈ្មោះ សួន ស្រីម៉ុ មានទីលំនៅរស់នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

តាមការរៀបរាប់របស់កុមារីរងគ្រោះទាំងពីរនាក់បងប្អូន ទី១-ឈ្មោះ ស.ន អាយុ១៣ឆ្នាំ និងប្អូនស្រីទី២-ឈ្មោះ ហ.ណ អាយុ១០ឆ្នាំ បានប្រាប់ពីទង្វើឪពុកចុងបានចាប់រំលោភសេពសន្ថវៈទៅលើពួកនាងៗ តាំងពីបងនាងអាយុ៩ឆ្នាំមកម្ល៉េះ។ រាល់ការរំលោភសេពសន្ថវៈម្តងៗ ឪពុកចុងតែងគំរាមសម្លាប់ពួកនាង មិនឲ្យទម្លាយរឿងនេះប្រាប់អ្នកណាដឹង បើបែករឿងគាត់នឹងសម្លាប់ពួកនាងចោល។

នាងបានប្រាប់ទៀតថា ឪពុកចុងឈ្មោះ ក្អើយ ប៊ឿ បានចាប់រំលោភនាង តាំងពីនាងមានអាយុ៩ឆ្នាំមកម្ល៉េះ ឥឡូវកុមារីអាយុ១៣ឆ្នាំហើយ ទើបបែកការ ដោយសារតែនាងទ្រាំពុំបានពីការធ្វើបាបរបស់ឪពុកចុង និងភ័យខ្លាចការគំរាមសម្លាប់ ទើបនាងបានរត់ទៅផ្ទះយាយ និងប្រាប់យាយពីទង្វើឪពុកចុងចាប់រំលោភពួកនាង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការតាមច្បាប់៕