Kepa រំពឹងថានឹងអាច​មានកុងត្រាខ្ចីជើង​កើតឡើងក្នុង​ខែមករា

0

កីឡាករអ្នកចាំទី Kepa Arrizabalaga ត្រូវបាន the Goal ចេញផ្សាយថាកំពុងមានបំណង ចង់ឲ្យកុងត្រាលក្ខណៈខ្ចីជើងកើតឡើងឆាប់ៗ សម្រាប់រូបគាត់នៅក្នុងខែមករាខាងមុខនេះ។

អ្នកចាំទីអេស្បាញរូបនេះ ត្រូវបានគេមើលឃើញថាបានក្លាយទៅជាកីឡាករបម្រុង និងមិនសូវបានបង្ហាញខ្លួនឡើយ ក្រោយការមកដល់របស់អ្នកចាំទី Mendy នៅក្នុងទឹកដី Stamford Bridge ហើយកំពុងសង្ឃឹមថា នឹងអាចរកក្លឹបថ្មីលេងបណ្តោះអាសន្នសិន។

ប្រភពដដែលបានបញ្ជាក់ទៀតថា កីឡាករផ្ទាល់ក៏ធ្លាប់បានបញ្ជាក់ពីផែនការនេះជាមួយនឹង Chelsea ហើយហើយជឿជាក់ថា ក៏នឹងទទួលយកកុងត្រាថ្មីណាមួយ ទោះក្នុងលក្ខខណ្ឌកាត់ប្រាក់កម្រៃបច្ចុប្បន្ នដែលមាន១៥ម៉ឺនផោន ក្នុងមួយសប្តាហ៍នោះដែរ៕

ប្រែសម្រួល៖ Lee