ភ្នំពេញ៖ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន បុរស២នាក់បន្ទាប់ពីរធ្វើសកម្មភាពវាយបំផ្លាញ រូបសំណាក់សំខាន់ៗអស់ជាច្រើន នៅប្រសាទបុរាណ ។ ការឃាត់ខ្លួននេះបានធ្វើឡើង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩.០០នាទីព្រឹក នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណ វត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនមានឈ្មោះ៖
១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិ បាក់រនាស់ ឃុំ សង្ឃ័ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ជាជនដៃដល់ ។
២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។
សម្ភារៈចាប់យករួមមាន៖ រថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ 2AV.9545, សោរថយន្ត១ កូនសោរ ២ ,ទូរសព្ទ័១គ្រឿងម៉ាក iPhone។
យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកពញាឮ បានឲ្យដឹងថា ចំពោះការខូចខាតរួមមាន៖ រូបសំណាក់ព្រះនាងគ្រប់លក្ខ័១ , រូបសំណាក់ព្រះនាងពៅ១, រូបសំណាក់កុមារពេជ្រ១, រូបសំណាក់ព្រះអង្គចេក១, ព្រះក្លស្ស៣, ផើងផ្កា១, ពាង២, បង្គោលសូឡា១, គ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីមួយចំនួន។ រូបសំណាក់ព្រះនាងទេពប្រណម្យ៤, រូបសំណាកក្បាលនាគ២, អាស្រមអ្នកតា១, របាដែកទ្វាព្រះវិហារ២។
សភាពរឿងហេតុនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍ មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំងថា៖ មានជនសង្ស័យ២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុងនោះមានជន សង្ស័យម្នាក់ឈ្មោះ គង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធ ត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់ របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(៤) និង ខ្ទមអ្នកតា (១ )រួចចុះតាមជណ្តើរ ទាញបំបាក់បង្គោល សូឡា និង ធាក់ក្បាលនាគ(២) បំបាក់ចោល។
បន្ទាប់ មកជនសង្ស័យបានរត់ចូល ទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖ រូបសំណាកស្រីគ្រប់លក្ខ័ (១) រូបសំណាកព្រះនាងពៅ (១) រួបសំណាកកុមារពេជ្រ(១) រូបសំណាក
ព្រះអង្គចេក(១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(២) ដែលនៅក្បែរប្រាសាទ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែក នគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និង មធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕











