the Goal នៅថ្ងៃនេះបានសរសេរថាកីឡាករឆ្នើមរបស់ PSG ខ្សែប្រយុទ្ធ Mbappe គឺអាចត្រឡប់មកចូលរួមហ្វឹកហាត់ឲ្យជម្រើសជាតិវិញហើយដើម្បីអាចចូលរួម ក្នុងការប្រកួតនៅពានរង្វាន់ Nation League ប៉ះនឹងក្រុមស៊ុយអែត។
ខណៈពេលនេះដែរកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Martial គឺនៅតែត្រូវដាក់ឲ្យធ្វើការហ្វឹកហាត់ ដាច់ដោយឡែកម្នាក់ឯង ដើម្បីឲ្យអាចជឿជាក់បានថាសុខភាពរាង្គកាយរបស់គាត់រឹងម៉ាំ អាចចូលរួមប្រកួតនេះ បានដូចគ្នាដែរ។
រំលឹកដែរថា Mbappe បានខកខានការប្រកួតជ័យជំនះ លើក្រុមប៉ទុយហ្គាល់កាលពីថ្ងៃសៅរ៍ ក្រោយពេលដែលបានទទួលរងរបួស ក្នុងការប្រកួតឲ្យក្លឹប PSG ប៉ះនឹង Nantes កាលពីថ្ងៃទី៣១ខែតុលាកន្លងមក៕
ប្រែសម្រួល៖ Lee