ទាំងកីឡាករ Henderson និងខ្សែប្រយុទ្ធ Sterling នៅថ្ងៃអង្គារនេះត្រូវបានគេជឿជាក់ថា នឹងត្រូវត្រឡប់ទៅដល់ក្លឹប Liverpool និង Man City របស់ខ្លួនវិញហើយ ដើម្បីអាចបន្តការពិនិត្យសុខភាពបន្ថែមទៀត។
កីឡាករឆ្នើមទាំងពីរត្រូវបានលោក Gareth Southgate ដកឈ្មោះចេញពីបញ្ជីជម្រើសជាតិបណ្តោះអាសន្ន ហើយនៅក្រោយពេលដែលពួកគាត់បានទទួលរងរបួស ក្នងពេលដំណាលគ្នា ហើយនឹងត្រូវខកខានការប្រកួតប៉ះនឹង អ៊ីស្លង់នៅយប់ថ្ងៃពុធស្អែកនេះ។
គួរឲ្យដឹងដែរថាកីឡាករទាំងពីររូបនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់អង់គ្លេសពិនិត្យមើលកាលពីថ្ងៃចន្ទម្សិលមិញ ហើយជាលទ្ធផល គឺត្រូវបានគេសម្រេចចិត្តដើម្បីបញ្ជូនពួកគាត់ឲ្យធ្វើដំណើរទៅក្លឹបវិញ ដើម្បីអាចបន្តការព្យាបាលបន្ថែម៕
ប្រែសម្រួល៖ Lee