Suarez នឹងខកខានប្រកួតប៉ះ Barcelona ក្រោយតេស្តវិជ្ជមានកូវីដ១៩សាជាថ្មី

0

កីឡាករខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Luis Suarez បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩សាជាថ្មីម្តងទៀតនៅមុនពេល
ដែលគាត់នឹងត្រូវបំពេញការងារឲ្យជម្រើសជាតិ និងក៏ដូចជាការវិលត្រឡប់ទៅជួប Barcelona សាជាថ្មីនៅថ្ងៃសៅរ៍នេះ។

យោងតាមការប្រកាសរបស់សមាគមន៍បាល់ទាត់ នៃប្រទេសអ៊ុយរ៉ាហ្គាយ AUF បានអះអាងថា Suarez ត្រវបានធ្វើតេស្ត
ឃើញវិជ្ជមានកូវីដ១៩ ហើយមកដល់ពេលនេះគាត់មានសុខភាពល្អជាធម្មតា និងកំពុងដាក់ឲ្យនៅដាច់ដោយឡែកផងដែរ។

នេះមានន័យថា Suarez នឹងត្រូវខកខានប្រកួតឲ្យជម្រើសជាតិក្នងវគ្គជម្រុះពានរង្វាន់ពិភពលោក ប៉ះនឹងក្រុមប្រេស៊ីលនៅថ្ងៃ
អង្គារនេះនិងការប្រកួតឲ្យ AT. Madrid ប៉ះនឹង Barcelona នៅយប់ថ្ងៃសៅរ៍៕

ប្រែសម្រួល៖ Lee