Pogba៖ ខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុតក្នុងអាជីព

0

ជាអត្ថបទចេញផ្សាយដោយ the Goal នៅថ្ងៃនេះដែលបានបញ្ជាក់ថាកីឡាករខ្សែបម្រើ Paul Pogba មួយរយៈនេះបានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តឡើយ ទៅនឹងពេលវេលាដែលខ្លួន ត្រូវបានប្រើប្រាស់ដោយលោក Ole Solskjare ប៉ុន្តែអះអាងថារីករាយ ពេលបានលេងឲ្យជម្រើសជាតិបារាំងរាល់លោក។

តាមការបញ្ជាក់ចំៗពីសំណាក់កីឡាករផ្ទាល់ បានឲ្យដឹងទៀតថាគាត់ពេលនេះគឺស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ និងតានតឹងបំផុតក្នុងប្រវត្តិលេងបាល់របស់គាត់ ជាពិសេសពាក់ព័ន្ធទៅនឹងពេលវេលាដើម្បីបង្ហាញខ្លួន ក្នុងការប្រកួតតែម្តង។

មកដល់ពេលនេះ Pogba បានបង្ហាញខ្លួនបានតែ១០ដងប៉ុណ្ណោះ ក្នុងការប្រកួតរបស់ក្លឹបទាំងនៅ Premier League និង Champion League រដូវកាលនេះហើយលើសពីនេះ គាត់អាចបង្ហាញខ្លួនបានតែពាក់កណ្តាលប៉ុណ្ណោះ ក្នុងនាមជាកីឡាករ១១នាក់ដំបូង៕

ប្រែសម្រួល៖ស៊ុនលី