ប៊ែលហ្ស៊ិកទំលាក់អង់គ្លេសចេញពី Nation League

0

២គ្រាប់តាំងតែពីតង់ទី១ ដោយកីឡាករ Youri Tielemans និងមួយគ្រាប់ទៀតដោយ Dries Mertens គឺល្មមគ្រប់គ្រាន់សម្រាប់ប៊ែលហ្ស៊ិក យកជ័យជំនះលើអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Nation League នៅក្រុម A2។

នេះមានន័យថាក្តីសង្ឃឹមរបស់អង់គ្លេស ដែលនឹងអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រគឺត្រូវរលាយសាបសូន្យ។តាមពិតអង់គ្លេសត្រូវការចាំបាច់តែ ២ប្រកួតត្រឹមស្មើក៏បាន ដើម្បីអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ប៉ះនឹងអ៊ីស្លង់ប៉ុន្តែផែនការត្រូវបានបរាជ័យ។

មួយគ្រាប់បើកឆាកដំបូងត្រូវបានធ្វើឡើងដោយកីឡាករ Y.Tielemans តាំងតែពីនាទទី១០ ហើយលទ្ធផលនាំមុខមុននេះបានបន្តរហូតដល់នាទីទី២៣ ទើបD. Mertens បន្ថែម១គ្រាប់ទៀតបញ្ចប់ការប្រកួតប៊ែលហ្ស៊ិក២អង់គ្លេស០៕

ប្រែសម្រួល៖ Lee