ភ្នំពេញ៖ កម្លាំងកងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល បង្ក្រាបបានករណីក្មេងទំនើង២ ក្រុម ធ្វើសកម្មភាពវាយកាប់ចាក់គ្នា នៅចំនុច សួនច្បារមាត់សមុទ្រ ភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទកាលពីយប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យរងរបួសធ្ងន់ ១ នាក់ ឈ្មោះ សៀង ភុក ភេទប្រុស អាយុ ២០ឆ្នាំ ។
ជនសង្ស័យចំនួន ៣នាក់ដែលឃាត់ខ្លួនបានរួម មាន៖
១.ឈ្មោះ រតនា សុជាតិ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
២.ឈ្មោះ ម៉ាន់ ឆេងភីលត់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
៣.ឈ្មោះ វ៉ាន់ សុភាព (ហៅឈ) ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ដកហូតវត្ថុតាងរួមមាន ៖ ដាវ ១ ដេីម ។
បច្ចុប្បន្ន ករណីនេះ កម្លាំងសមត្ថកិច្ចបានបំពេញសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕



