Southgate និយាយថាគ្មានការបារម្ភឡើយ ដើម្បីចាប់ដៃគូ Mount និង Grealish

0

នៅក្រោយចប់ការប្រកួតអង់គ្លេសយកឈ្នះអៀរឡង់លទ្ធផល ៣ទល់នឹង០ យប់មិញរួចមក គ្រូបង្វឹកលោក Gareth Southgate បានបញ្ជាក់ថាលោកគ្មានការព្រួយបារម្ភឡើយ ចំពោះការចាប់ដៃគូរវាងកីឡាករខ្សែបម្រើ២រូប។

នៅមុនការប្រកួតនិងនៅពេលកន្លងមកមានការលើកឡើង បញ្ចេញយោបល់ជាច្រើនណាស់ អំពីរបៀបដែលលោកនឹងចាប់ឲ្យកីឡាករ Grealish របស់ Aston Villa ជាមួយនឹងកីឡាករ Mount របស់ក្លឹបតោខៀវ Chelsea ប៉ុន្តែនៅពេលនេះលោកបែរជាបានលើកឡើងថា នឹងមិនមានកីឡាករដៃគូណាខ្លាំងជាគូនេះឡើយ។

លោក Southgate និយាយថា៖ច្បាស់ណាស់អង់គ្លេសមានជម្រើសជាច្រើន ហើយពួកគេសុទ្ធតែអាចលេងជាមួយគ្នាបាន ប៉ុន្តែនៅពេលដែលយើងបានឃើញ Grealish និង Mount ចាប់ដៃគ្នាគឺជារបៀបលេងប្លែកថ្មី គួរឲ្យចាប់អារម្មណ៍ និងរីករាយមែនទែន៕

ប្រែសម្រួល៖ Lee